
ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកគង់ ណៃ ទទួលបានទទួលពានរង្វាន់ពីជប៉ុន
ព្រឹទ្ធាចារ្យចាប៉ីដងវែងលោក គង់ ណៃ នាពេលថ្មីៗនេះ បានទទួលពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) របស់ប្រទេសជប៉ុន ឆ្នាំ២០១៧នេះ។ នេះបើយោងទៅតាម សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ព្រឿន បញ្ញារី រាយការណ៍៖
UN Women ស្នើឲ្យរដ្ឋាភិបាលខ្មែរ គាំទ្រនិងការពារពលករធ្វើការងារផ្ទះ
ទីភ្នាក់ងារសហប្រជាជាតិដើម្បីសមភាពយេនឌ័រ ហៅកាត់ថា UN Women នៅថ្ងៃសៅរ៍នេះ បានរៀបចំសិក្ខាសាលាបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវជុំវិញលក្ខខ័ណ្ឌការងារនិងអាកប្បកិរិយា ដែលពលករទេសន្ដរការងារផ្ទះ ជួបប្រទះនៅប្រទេសថៃនិងម៉ាឡេស៊ី។ [............]
នាយកដ្ឋានពេទ្យសត្វនឹងបង្កើនការបណ្តុះបណ្តាលភ្នាក់ងារពេទ្យសត្វអោយបាន២៥រាជធានីខេត្ត
បច្ចុប្បន្ននេះ ការចិញ្ចឹមសត្វនៅកម្ពុជាមានការធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ មូលហេតុចម្បងនៃការធ្លាក់ចុះនេះ គឺដោយសារតែកង្វះខាតពេទ្យសត្វ ដែលជាតម្រូវការនៅតាមភូមិ ឃុំនានាកម្ពុជា។ឆ្លើយតបនឹងបញ្ហានេះ នាយកដ្ឋានផលិតកម្ម និងបសុព្យាបាលនៅថ្ងៃទី 24 ខែ សីហា បានបើកសិក្ខាសាលាថ្នាក់ជាតិ ដើម្បីចាប់ផ្តើមគម្រោងរួមគ្នាបង្កើនផលិតកម្មសត្វ ដើម្បីនិរន្តរភាពជីវភាព និងបរិស្ថានសហគមន៍។[..........]
គណបក្សប្រឆាំងច្រានចោលនីតិវិធីតុលាការលើករណីសំណុំរឿងលោក កឹម សុខា
បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ កាលពីថ្ងៃទី២៣ សីហាកន្លងទៅគណបក្សសង្គ្រោះជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍តបតទៅនឹងចំណាត់ការនីតិវិធីរបស់តុលាការខាងលើនេះ។ [.........]
អាជ្ញាធរបញ្ជូនស្ដ្រីបឹងកក់ពីរនាក់ទៅតុលាការ ដោយសារការចូលរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ
សកម្មជនបឹងកក់ទាំង២នាក់គឺ អ្នកស្រី ទេព វណ្ណី និងអ្នកស្រី បូវ សោភា ត្រូវបានអាជ្ញាធរបញ្ជូនទៅតុលាការ ដើម្បីបន្តការសាកសួរនៅព្រឹកថ្ងៃទី ១៧ ខែ សីហានេះបន្ទាប់ពីសកម្មជនទាំងពីរត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនបន្ទាប់ពីបានចូលរួមធ្វើយុទ្ធនាការពណ៌ខ្មៅ។ អ្នកទាំង២នេះត្រូវបានអាជ្ញាធរចោទប្រកាន់ ក្រោមហេតុផលថាបានញុះញង់ និងបង្កចលាចលនៅក្នុងសង្គម។ រហូតមកទល់ពេលនេះ តុលាការមិនទាន់បញ្ចប់ការសាកសួរអ្នកទាំងពីរនៅឡើយទេ។ [........]
CMAC៖ គ្រោះថ្នាក់ដោយសារគ្រាប់មីន ច្រើនកើតលើពលរដ្ឋដើរល្បាតនៅតំបន់ព្រៃភ្នំដែលមានភាពស្មុគស្មាញ
នាពេលថ្មីៗនេះមានការលេចឮព័ត៌មានជាញឹកញាប់ពាក់ព័ន្ធនឹង គ្រោះថ្នាក់នៃមីនផ្ទុះនៅកម្ពុជា។គិតត្រឹមរយៈមួយខែជាងដើមឆ្នាំ ២០១៧ អ្នកដែលរងគ្រោះដោយសារតែគ្រាប់មីនផ្ទុះមានទៅដល់ ៦នាក់ ដែលក្នុងនោះស្លាប់៣នាក់ និងរបួស៣នាក់។ ឩបទ្ទេវហេតុផ្ទុះមីនផ្ទួនៗនេះ ភាគច្រើនកើតឡើងចំពោះប្រជាពលរដ្ឋ ហើយជាពិសេសគឺនៅចំពេលដែលពួកគេកំពុងតែដើរល្បាតព្រៃ និងរុករករុក្ខជាតិផ្សេងៗតាមបណ្តាព្រៃភ្នំនានា។ [........]
តំបន់ខ្ពង់រាបនៅកម្ពុជា នឹងបន្តទទួលរងគ្រោះជំនន់ទឹកភ្លៀង
កម្ពុជានឹងទទួលរងឥទ្ធិពលវិសម្ពាធ ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងសប្តាហ៍នេះ។ ឥទ្ធិពលនៃវិសម្ពាធនេះ នឹងធ្វើដំណើរឡើងទៅកៀកនឹងឆ្នេរភាគកណ្តាលនៃប្រទេសវៀតណាម ដែលអាចបង្កជាភ្លៀងធ្លាក់ជោកជាំខ្លាំង ដល់តំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្តាល មួយចំនួននៅក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា វិសម្ពាធនេះនឹងធ្វើការអូសបន្លាយរហូតដល់ថ្ងៃទី ១៨ ខែ កញ្ញានេះ។
កម្មកររោងចក្រកាត់ដេរRCI ទាមទារអោយដោះស្រាយប្រាក់បំណាច់អោយបានឆាប់រហ័ស
ជាថ្មីម្តងទៀតកម្មកររោងចក្ររបស់ក្រុមហ៊ុន RCIនៅខេត្តព្រះសីហនុបានប្រមូលគ្នាប្រមាណជាង ១០០នាក់ ធ្វើការតវ៉ានៅមុខតុលាការខេត្តព្រះសីហនុ ដើម្បីអោយតុលាការពន្លឿនដំណើរការនីតិវិធីនៃការដោះស្រាយបញ្ហាប្រាក់ខែ និងប្រាក់បំណាច់ផ្សេងៗទៀត ជូនដល់កម្មករបន្ទាប់ពីក្រុម